ព័ត៌មានជាតិ ផ្លូវជាតិលេខ ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងការដឹកជញ្ជូន By PA THOM PRESS On Mar 14, 2025 គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង(វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។ សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ផ្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។ ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់(DBST)សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ by AKP អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint